Tuesday, June 2, 2009

ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ប្រកាស​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​៣០ ឧសភា

ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ដែល​មាន​សមាស​ភាព​សរុប​ចំនួន ២១​រូប ក្នុង​នោះ​មាន​នារី​ចំនួន ៣​រូប ត្រូវ​បាន​ប្រកាស​ឲ្យ​ចូល​កាន់​មុខ​តំណែង​រួច​ហើយ។

AFP PHOTO

អ្នក ​គាំទ្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ ក្រុង​ភ្នំពេញ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ រាជ​ធានី ខេត្ត​-ក្រុង ស្រុក​-ខណ្ឌ​នា​ថ្ងៃ​ទី​២ ឧសភា ២០០៩។

នៅ​ក្នុង​ចំណោម​ខែត្រ​-ក្រុង​ចំនួន​២៤ ទូទាំង​ប្រទេស ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​បាន​ត្រូវ​ប្រកាស​ឲ្យ​ចូល​កាន់​មុខ​តំណែង​ មុន​គេ កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា​នេះ ដោយ​មាន​ការ​ចូល​រួម​ប្រកាស​តែង​តាំង​ពី​លោក ស ខេង នាយក​រដ្ឋមន្រ្តី​ស្តីទី​នៃ​ប្រទេស​កម្ពុជា។

ក្រុម​ប្រឹក្សា​រាជ​ធានី​ជាប់​ឆ្នោត​ថ្មី​ទាំង​នោះ គឺ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ១៤​រូប និង ៧​រូប​ទៀត​មក​ពី​គណបក្ស​សម​រង្ស៊ី ហើយ​ក្នុង​ចំណោម​សមាជិក​គណបក្ស​សម​រង្ស៊ី ទាំង ៧​រូប​នោះ ក៏​មាន​មន្ត្រី​ក្រុម​ប្រឹក្សា​នារី​មួយ​រូប​ផង​ដែរ។

យោង​តាម​ច្បាប់​ក្រុម​ប្រឹក្សា មន្ត្រី​ក្រុម​ប្រឹក្សា​រាជ​ធានី ក៏​មាន​សិទ្ធិ​ដឹកនាំ​ទៅ​លើ​គណៈ​អភិបាល​រាជ​ធានី​និង​សុំ​ឲ្យ​មាន​ការ​ដក​ ចេញ​ពី​តំណែង​ទៀត​ផង។

លោក ថាច់ សេដ្ឋា សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​ដែល​មក​ពី​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ឧសភា ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​មាន​កម្មវិធី​ការងារ​ប្រជុំ​ជាមួយ​គណៈ​អភិបាល​ក្នុង​មួយ​ខែ​ ម្តង ៖ «គណៈ​អភិបាល​គឺ​អនុវត្ត​នូវ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា ហើយ​ជា​តំណាង​ឲ្យ​រាជ​រដ្ឋាភិបាល រីឯ​ក្រុម​ប្រឹក្សា គឺ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ទាំង​ខាង​បញ្ញត្តិ និង​ទាំង​ខាង​ប្រតិបត្តិ។ បើ​សិន​មិន​អនុវត្ត មិន​គោរព​ទេ គឺ​ក្រុម​ប្រឹក្សា​ហ្នឹង​មាន​សិទ្ធិ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ដក​តំណែង​របស់​គណៈ​អភិបាល​ហ្នឹង។ ក្រុមប្រឹក្សា​យើង​ធ្វើ​ការ​រាយការណ៍​តែ​នៅ​ក្នុង​ក្រុម​អភិបាល​ហ្នឹង​ឲ្យ​ បាន​ដឹង​តែ​ប៉ុណ្ណឹង​ទេ ហើយ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​រដ្ឋាភិបាល​ហ្នឹង គឺ​ចំពោះ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​ផ្សេងៗ​ប៉ុណ្ណោះ​ទេ»

No comments:

BBC News | Asia-Pacific | World Edition

Everything in Cambodia

Loading...